រឿងតុងទីន! ម៉ូលីកា មិនទាន់ស្ងាត់ស្រួលបួលផងពេលនេះ គឹម លីហ្សា ត្រៀមបកស្បែកមុខតារាជំពាក់លុយរាប់ម៉ឺនដុល្លារមិនព្រមសង!

តារាៗដែលនិយមលែងតុងទីនជាមួយគ្នាមួយរយៈនេះកំពុងផ្ទុះព័ត៌មានជាខ្លាំង ក្រោយការលែងជាមួយគ្នាហើយមិនព្រមសង។ ជាក់ស្ដែងអតីតតារាចម្រៀង ម៉ូលីកា ដែលកំពុងល្បីខ្លាំងមួយរយៈក្រោយមានទំនាស់នានាជុំវិញការលែងតុងទីន រហូតដល់មានការប្ដឹងផ្ដល់ជាដើម។
យ៉ាងណាថ្មីៗនេះស្រាប់តែលេចមុខតារាសម្ដែង និងបច្ចុប្បន្នជាតារាកំប្លែងក្នុងក្រុមលោកតា វិចទ័រ បានចេញមុខប្រមាន និងត្រៀមបកស្រែកមុខតារាមួយចំនួនបានជំពាក់លុយរាប់ម៉ឺនដុល្លារមិនព្រមសងរហូតមកទល់នឹងពេលនេះ។

អ្នកនាង គឹម លីហ្សា បានប្រកាសយ៉ាងភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗតាមរយៈការត្រៀមបើកបង្ហាញមុខចំពោះបុគ្គលមួយចំនួនដែលជំពាក់លុយ ក្នុងនោះក៏មានអ្នកសិល្បៈផងដែរ។

ការប្រកាសរបស់តារាសម្ដែងល្បីឈ្មោះរូបនេះ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា និងបានសួរនាំចង់ដឹងថា តើតារាដែលជំពាក់លុយនាងគឺមាននរណាខ្លះ?។ ខណៈកន្លងមក មិនមែនមានតែអ្នកនាង គឹម លីហ្សា ម្នាក់ទេដែលរងគ្រោះដោយសារបញ្ហានេះ ពោលគឺមានច្រើនរួចមកហើយ។

តាមរយៈខ្លឹមសារសំណេរដែលអ្នកនាងប្រកាសជាសាធារណៈបានលើកឡើងថា «ត្រៀមបើកបង្ហាញមុខអ្នកជំពាក់លុយទាំងតុងទីន និងលុយក្រៅទៀត ចាំមើលល្បីផ្ទុះប៉ុណ្ណា ខ្លះតារា ខ្លះអ្នកធម្មតាផង ត្រៀមបកស្បែកមុខ ចាំមើលរស់ក្នុងសង្គមម៉េចវិញ? ជំពាក់លុយរាប់ម៉ឺន ព័ត៌មានកក្រើកស្រុកខ្មែរ»។

ថ្វីត្បិតមានការប្រកាសដូចខាងលើនេះក៏ពិតមែន តែរហូតមកទល់ពេលនេះ តារាស្រីអ្នកនាង គឹម លីហ្សា នៅមិនទាន់បង្ហាញ ឬទម្លាយពីអត្តសញ្ញាណរបស់បុគ្គលទាំងនោះទេ។ ឆ្លើយតបតាមរយៈខមមិនអ្នកគាំទ្រ អ្នកនាង គឹម លីហ្សា បាននិយាយថា ខ្ញុំត្រៀមទាំងក្រុមការងារ ១០០០ គ្រុប shareទៀត ម្តងនេះ លេងឲ្យផ្អើលហ្មង ខឹងណាស់,ខ្មឺតមិនទាន់ប៉ះចំអ្នកមែន ខ្មឺតចំអ្នកមែន ខ្មាសគេផ្អើលភូមិហ្មង។

សូមបញ្ជាក់ថាមួយរយៈចុងក្រោយនេះក្នុងពិភពសិល្បៈមានការប៉ះទង្គិចគ្នាជាច្រើនពាក់រឿងលែងតុងទីន និងការជំពាក់លុយមិនព្រមសង រហូតមានតារាខ្លះបានប្រកាសដាក់ពាក្យបណ្ដឹងជាដើមរហូតធ្វើឱ្យមហាជនហួសចិត្ត។ ហួសចិត្តនៅត្រង់ថាខ្លះសុទ្ធតែលំដាប់តារាកំពូលៗតែបែរជាលេងតុងទីនជំពាក់គេទៅវិញរហូតដល់គេប្ដឹងឡើងតុលាការជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap