ការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ របស់ហ្វេនៗ ក៏ដូចជាអ្នកគាំទ្រខ្សែភាពយន្តភាគខ្មែរបស់ស្ថានីយទូរទស្សន៍ភីអិនអិន បានមកដល់ហើយ នោះគឺ ចំណងដៃចុងឆ្នាំ ២០២២ រឿង “លួចស្នេហ៍គូដណ្តឹង” ដែលជាខ្សែភាពយន្តដ៏ល្អឯកមួយសម្រាប់ជាកាដូជូនទស្សនិកជននាចុងឆ្នាំ២០២២នេះ។
ជាមួយនឹងការមកដល់នៃកំពូលខ្សែភាពយន្តភាគខ្មែរខាងលើនេះ ក៏ដូចជាជាការពាំនាំយកនូវសមិទ្ធផលស្នាដៃរបស់ផលិតករក្នុងផ្នត់គំនិតថ្មី គំនិតច្នៃប្រឌិតថ្មី ទៅលើវិស័យភាពយន្តខ្មែរផងដែរ។
ទស្សនិកជន អ្នកទស្សនា នឹងទទួលបានចំណីអារម្មណ៍ ចំណីចក្ខុ កាន់តែប្លែក ពីសាច់រឿង ឈុតឆាក ការសម្តែង ដែលមានលក្ខណៈរសនិយម និងទាន់សម័យ ។ ក្នុងនោះ ហ្វេនៗនឹងបានជួបជាមួយតួអង្គដែលជា Idol ក្នុងដួងចិត្ត រួមមានដូចជា ៖ លោក ខាត់ វ៉ៃហាំង, កញ្ញា ស៊ិន យូប៊ីន, លោក ទេព រិនដារ៉ូ និងវត្តមានតារាសម្តែងជើងចាស់ និងវ័យក្មេងជាច្រើនដួងទៀត។
លួចស្នេហ៍គូដណ្តឹង ក៏ជាសាច់រឿងមនោសញ្ចេតនាស្នេហាយុវវ័យ ដែលមានបង្ហាញជាមួយនឹងការរស់នៅបែបជីវិតបែបជនបទ អមដោយទេសភាពយ៉ាងត្រជាក់ភ្នែកពីតំបន់ព្រៃភ្នំដ៏ស្រស់ស្អាត។ តួយ៉ាង ដូចជា តួអង្គប្រុសនៅក្នុងសាច់រឿងនេះ គឺជាកំលោះរូបសង្ហារ ម្ចាស់កសិដ្ឋាន បានជួបនឹងស្រីស្អាត កំពូលឆ្នាស់ ដែលជាតារាសម្តែង មានរូបសម្រស់គួរឲ្យខ្នាញ់។ លើសពីនេះទៀត ក៏ជាសាច់រឿងដែលបង្ហាញពីចំណងនិស្ស័យស្នេហ៍ដោយចៃដន្យរវាងតួអង្គឯកទាំងពីរ ដែលបណ្តាឲ្យពួកគេបានជួបគ្នាក្នុងពេលវេលាដែលនឹកស្មានមិនដល់។
លើសពីនេះទៀត ពីខ្សែភាពយន្តភាគខ្មែរខាងលើ ក៏មានការលាយបញ្ជូលនូវឈុតឆាក ប្រជែងឈា្ននីស ស្នេហា កំប្លុកកំប្លែង ជាច្រើនរសជាតិ ដោយគួរឲ្យចង់ទស្សនាពីតាមដានពីមួយភាគទៅមួយភាគ។
សូមកុំភ្លេចរង់ចាំទស្សនាសាច់រឿងខាងលើ នៅក្នុងរឿង លួចគូស្នេហ៍ដណ្តឹង ដែលចាប់ផ្តើមផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃ ពុធ ទី ១៦ ខែ វិច្ឆិកា ឆ្នំា ២០២២ ( ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់តទៅ៕ )
សូមទស្សនាវីដេអូខាងក្រោម៖ https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fwww.facebook.com%2FPNNDramaFanClub%2Fvideos%2F799101331350994%2F&show_text=false&width=560&t=0