កូនចៅក្លែងកាយ ប៉ះចៅហ្វាយកំពូលកូរ ខ្សែភាពយន្តភាគខ្មែរដ៏ថ្មីសន្លាងរបស់ភីអិនអិន ដែលនឹងត្រៀមយកនូវឈុតឆាកកំប្លុកកំប្លែងជាច្រើន នាចុងខែនេះ

នាដំណាច់ឆ្នាំ២០២២នេះ ពីស្ថានីយទូរទស្សន៍ភីអិនអិន បានកំពុងតែពាំនាំយកនូវចំណងដៃខ្សែភាពយន្តភាគជាច្រើនទាំងក្នុង និងក្រៅស្រុក មកបម្រើជូនទៅដល់ហ្វេនៗ អ្នកទស្សនា ដែលតែងតែគាំទ្ររហូតមកដល់ពេលនេះ។ តួយ៉ាង សម្រាប់ការចូលមកដល់នៃដំណាច់ខែក្នុងឆ្នាំ២០២២ នេះដែរ ភីអិនអិន ក៏នឹងត្រៀមចាក់ផ្សាយជូនទស្សនានូវខ្សែភាពយន្តភាគខ្មែរដ៏ថ្មីសន្លាងមួយរឿងទៀត នោះគឺ រឿង កូនចៅក្លែងកាយ ប៉ះចៅហ្វាយកំពូលកូរ ។

ជាមួយនឹងវត្តមាននៃខ្សែភាពយន្តភាគខ្មែរខាងលើនេះ មិនត្រឹមតែផ្តល់ជូននូវចំណីចក្ខុទស្សនិកជន អោយជក់ចិត្តជាសាច់រឿងស្នេហា មនោសញ្ចេតនាយុវវ័យតែប៉ុណ្ណោះទេ ។ ក្នុងនោះ ក៏មានការលាយឡំបញ្ចូលឈុតឆាក កំប្លុកកំប្លែង ល្អសើច រវាង មនុស្ស និងអរូប។ តួយ៉ាង ដូចជា តួអង្គ ស្រីវ័យក្មេង និងតួអង្គ ទេវតាចង្ក្រាន្ក ដែលតែងតែជាមិត្តភក្តិរបស់នាងតាំងពីតូច ហើយប្រៀបដូចជាជំនួយការមួយរូប ចាំជួយដោះស្រាយបញ្ហាឲ្យនាងផងដែរ។ យ៉ាងណាមិញ នៅក្នុងសាច់រឿងមួយនេះ ទស្សនិកជន គ្រាន់តែបានឃើញចំណងជើង ហាក់ដូចជាប្លែកចិត្តបន្តិច ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីតម្លៃនៃការងារផ្ទះ សម្រាប់ស្ត្រី ដែលបង្ហាញថា កិច្ចការចង្ក្រាន្តបាយ ក៏មានតម្លៃមិនចាញ់ការងារខាងក្រៅនោះទេ។

ដំណើរសាច់រឿង ទាំងមូលក្នុងរឿងនេះ ក៏មានបង្ហាញពីជីវិតរបស់ក្មេងស្រីម្នាក់ គឺ នីរ៉ា ជាយុវតីដ៏គួរឲ្យស្រឡាញ់ និងស្រស់ស្អាតមួយរូប ពោរពេញដោយប្រាជ្ញា និងភាពក្លាហាននៅក្នុងខ្លួន។ គ្រួសាររបស់នាង មានជីវិតធូរធារ ដែលអាចបញ្ជូនអោយនីរ៉ាទៅរៀននៅក្រៅប្រទេសបាន ។ រយៈពេល ៤ឆ្នាំកន្លងផុតទៅ នីរ៉ាបានវិលត្រឡប់មកវិញ ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ការសិក្សារបស់នាង។ នីរ៉ា ត្រូវបានជួបជាមួយនឹងមុនី ដែលជាកូនប្រុស និងចៅប្រុសបណ្តូលចិត្តក្នុងគ្រួសារនោះ។
មុនី ហាក់មិនពេញចិត្តនឹងនីរ៉ាដែលអាចជាប់ជាចុងភៅរបស់នៅក្នុងភូមិគ្រឹះរបស់ខ្លួនឡើយ ក៏ដោយសារតែពេលនោះ នីរ៉ា តុបតែងខ្លួនគួរឲ្យអាក្រក់មើល ដោយមិនចង់ឲ្យអ្នកណាដឹងប្រវត្តិការសិក្សាររបស់នាង។ ចុងក្រោយ នីរ៉ាក្រោយទទួលបានបទពិសោធន៍ធ្វើជាចុងភៅឲ្យគ្រួសារមុនីហើយ នាងក៏សម្រេចចិត្តចាកចេញ ហើយទៅកសាងមុខជំនួញបើកហាងអាហាររបស់នាង។
ខាងលើនេះ គ្រាន់តែជាការរៀបរាប់ត្រួសៗ ពីដំណើរសាច់រឿងសង្ខេបតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបង្ហាញឈុតឆាកពីមួយភាគទៅមួយភាគ ល្អមើល ល្អសើចយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូនទស្សនាជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង កូនចៅក្លែងកាយ ប៉ះចៅហ្វាយកំពូលកូរ ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ០៧ យប់តទៅ៕

https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fweb.facebook.com%2FPNNDramaFanClub%2Fvideos%2F492583822837313%2F&show_text=false&width=560&t=0

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap