តារាចម្រៀងល្បីឈ្មោះអ្នកនាង សួស វីហ្សា ផ្ដើមប្រឡូកការប្រគំតន្ត្រីឡើងវិញហើយកាលពីចុងសប្ដាហ៍មុននេះ បើទោះបីជាគ្រូពេទ្យនៅឯប្រទេស ថៃ មិនទាន់អនុញ្ញាតផ្លូវការឱ្យអ្នកនាងប្រើប្រាស់សំឡេងឡើងវិញក៏ដោយ។
ការជម្នះដើម្បីវិលមកកាន់វិថីចម្រៀងឡើងវិញរបស់តារាចម្រៀងបានស្ងប់ស្ងាត់ជិត ២ឆ្នាំជំដោយសារងឺបំពង់កធ្ងន់ធ្ងរ ក៏ព្រោះតែអ្នកនាងចង់កសាងប្រជាប្រិយភាពមកវិញ ហើយជាពេលវេលាមួយល្អមិនអាចទន្ទឹងរង់ចាំបានទៀតនោះទេ។
កន្លងមកតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស រូបនេះតែងតែពន្យារពេលនៃការវិលមកកាន់វិថីចម្រៀងវិញជាបន្តបន្ទាប់ព្រោះតែជំងឺបំពង់ករបស់ខ្លួនមិនទាន់ជាស្រលះនៅឡើយ។ ម្យ៉ាងទៀតគ្រូពេទ្យក៏ចេះតែឱ្យអ្នកនាងរង់ចាំៗ តែយ៉ាងណាសម្រាប់ពេលនេះនាងមិនអាចរង់ចាំបានទៀតទេ ដោយសារខ្លួនទីផ្សារកាន់តែធ្លាក់ចុះ ហើយទស្សនិកជនមួយចំនួនអាចនឹងភ្លេចមុខជាដើម។
ទន្ទឹមនឹងការវិលមកកាន់វិថីចម្រៀងវិញនេះម្ចាស់បទ”រាំពេលខូចចិត្ត” ក៏មានបទចម្រៀងថ្មីមួយបទដ៏ទាក់ទាញសម្រាប់អ្នកគាំទ្ររបស់ខ្លួនផងដែរនោះគឹបទ ”I’m Back “ ដែលអត្ថន័យបទចម្រៀងផ្ដោតលើការឌឺដងដល់អ្នកថាឲ្យនាងស្ងប់ស្ងាត់ទៅមុខលែងរួចជាដើម។ តែនាងសួរថាអ្នរិះគន់ថាពួកគេមានលុយបង់អង្ការឬនៅ?នេះគឺជាការច្រៀងប្ដូរស្ទីលថ្មីរបស់វីសា ស្រដៀងគ្នាទៅនិងចង្វាក់រ៉េបដែរ ដែលយុទ្ធសាស្រ្ដរបស់នាងក្នុងការស្ដារមុខមាត់ឡើងវិញនាពេលនេះ មហាជន និងអ្នកគាំទ្រលើកឡើងថាដើម្បីទប់ស្កាត់កុំឲ្យធ្លាក់ចុះថែមទៀត គឺត្រូវតែប្ដូរStyle ច្រៀងបែបនេះហើយទើបមានសង្ឃឹម។
ការវិលត្រឡប់មកជាថ្មីនេះក៏មានការស្វាគមន៍ពីទស្សនិកជន និងបណ្ដាអ្នកគាំទ្ររបស់អ្នកនាងផងដែរ ដោយក្នុងនោះពួកគេលើកឡើងថាតារាចម្រៀងរូបនេះនៅតែភាពស្ទិលថ្មី និងទាក់ទាញសម្រាប់អ្នកគាំទ្ររបស់ពួកគេ មិនចាញ់តារាចម្រៀងមួយចំនួនទៀតនោះទេ។
សូមបញ្ជាក់ថា សួស វីហ្សា បានស្ងប់ស្ងាត់ពីសិល្បៈចាប់តាំងពីអ្នកនាងឆ្លងកូវីដកាលពីដើមខែមីនា ឆ្នាំ២០២១ មកម្ល៉េះ ហើយក្រោយមកអ្នកនាងក៏បានប្រកាសពីជំងឺបំពង់ករបស់ខ្លួនដែលតម្រូវឱ្យផ្អាកពីសិល្បៈមួយរយៈដោយទើបតែផ្ដើមអាជីពនេះឡើងវិញកាលពីពេលថ្មីៗ។
ក្រៅតែពីអាជីពជាតារាចម្រៀងអ្នកនាងក៏ត្រូវទស្សនិកជនចាត់ទុកថាជាតារាពូកែធ្វើជំនួញម្នាក់ផងដែរ នាពេលបច្ចុប្បន្ន។ ក្នុងនោះមុខជំនួញជាច្រើនរបស់នាងជាមួយស្វាមីដែលជាតារាសម្ដែងល្បីឈ្មោះលោក ថមមី ដែលពួកគេទាំងពីរមានជីវភាពធូធាររស់នៅផ្ទះវីឡារប្រណិត និងជិះរថយន្ដថ្លៃៗ៕