គ្រាន់តែរូបភាពសិចស៊ីមុនពេលសម្រាលកូន ទេព បូព្រឹក្ស នៅតែមានអ្នកទើស និងរិះគន់ខ្លាំងៗ!

តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ទេព្យ បូព្រឹក្ស នៅតែមានអ្នកបន្តរិះគន់ក្រោយពីនាងបង្ហាញរូបភាពថតបែបសិចស៊ីជាមួយកូនក្នុងផ្ទៃរបស់នាងត្រៀមសម្រាលនាពេលខាងមុខនេះ ដែលជាតំណក់ឈាមជាមួយតារារ៉េបល្បីឈ្មោះលោក ជី ដេវីត។

ការបន្តរិះគន់តារាស្រីពូកែក្បាច់រាំរូបនេះក៏ព្រោះតែទស្សនិកជមួយចំនួននៅតែមិនទាន់ឱ្យតម្លៃ និងចូលចិត្តការមានបុត្រមុនរៀបការដែលជាប្រពៃណីរបស់ជាតិខ្មែរ។ ក្នុងនោះមានទស្សនិកជនមួយចំនួនថានេះជាគំរូមិនល្អសម្រាប់ក្មេងៗជំនាន់ក្រោយមួយចំនួនជាដើម។

យ៉ាងណាក៏ដោយក៏មានមហាជនជាច្រើនគាំទ្រ និងសរសើរចំពោះ ទេព បូព្រឹក និងគូស្នេហ៍លោក ជី ដេវីត ថាពួកគេពិតជាគូស្នេហ៍ល្អ និងខ្លះថានេះជាគំរូជាដើម បើទោះជាមិនទាន់បានរៀបការក្ដី ហើយពួកគេនៅតែសរសើរថាទោះជាមានកូនជិតគ្រប់ខែហើយក្ដីតែនាងនៅតែស្អាត និង cute ដដែល។

យ៉ាងណាក៏ដោយទាំង ទេព បូព្រឹក្ស និងគូស្នេហ៍តារារ៉េបលោក ជី ដេវីត បើទោះជាមានទស្សនិកជនខ្លះហាក់មិនសូវឱ្យតម្លៃលើរឿងពួកគេរស់នៅជាមួយគ្នារហូតមានកូន តែមិនទាន់រៀបការក្ដី តែពួកគេហាក់មិនសូវខ្វល់នោះទេ។ ពួកគេទាំងពីរមានសប្បាយរីករាយថែមទៀតចំពោះអ្វីដែលពួកគេសម្រេចបាននាពេលកន្លងមកនេះដូចជាលុយ ឡាន ផ្ទះវិឡាទំនើប ប្រជាប្រិយភាព។ ជាពិសេសគឺការជិតសម្រាលកូននេះតែម្ដង។

ទាំង ទេព បូព្រឹក្ស និងលោក ជិ ដេវីត មិនទាន់បង្ហាញប្រាប់ទស្សនិកជន និងបណ្ដាហ្វេនៗអ្នកគាំទ្ររបស់ខ្លួនថាកូនដែលជិតសម្រាលមកនេះជា ស្រី ឬប្រុស នៅឡើយទេ។ តែយ៉ាងណាពួកគេកំពុងរីករាយ និងរង់ចាំដំណក់ឈាមរបស់ពួកគេរួមគ្នាដែលត្រៀមលេចជារូបរាងក្នុងពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា ទេព បូព្រឹក្ស និង ជី ដេវីត ទើបប្រារពខួបស្នេហ៍៦ឆ្នាំរបស់ពួកគេកាលពីដើមខែកញ្ញា ឆ្នាំ២០២២ មុនពួកគេប្រកាសពីការមានបុត្ររួមគ្នាកាលពីពេលថ្មីៗ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap