ឧកញ៉ា ខេមរៈ សិរីមន្ត កាលពីពេលថ្មីៗនេះបានជួបបុរសម្នាក់ដែលត្រូវគេស្គាល់ថាជាខ្មែរ អាមេរិកកាំង និងបានសាក់រូប ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតរបស់ខ្លួន លើកំភួនដៃ ខណៈប្អូនស្រីលោកបានលាចាកលោកទៅហើយ។
តារាចម្រៀងល្បីឈ្មោះរូបនេះបានបញ្ជាក់ថា ការសាក់រូបភាពប្អូនស្រីរបស់ខ្លួនលើកំភួនដៃពីសំណាក់បុរស ខ្មែរអាមេរិកកាំងខាងលើគ្មានទាក់ទងនឹងចំណងស្នេហាអ្វីនោះទេ គឺគ្រាន់តែជាការស្រលាញ់ ក្នុងមានជាអ្នកគាំទ្រ និងការស្រលាញ់ចេញពីបេះដូងតែប៉ុណ្ណោះ គ្មានគោលបំណងផ្សេងឡើយ។
យ៉ាងណាតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស រូបនេះបានបង្ហាញពីការសប្បាយរីករាយ និងរំភើបនៅពេលបានឃើញ និងជួបបុរសបានសាក់រូបប្អូនស្រីរបស់ខ្លួនលើកំភួនដៃ បើទោះជានាងបានលាចាកលោកហើយក្ដី។
លោក ខេមរៈសិរីមន្ត បានសរសើរនូវទឹកចិត្តបុរសម្នាក់នោះដែលបានគោរពស្រលាញ់ប្អូនស្រីរបស់លោក រហូតមានការសាក់រូបនេះ និងបានស្កាត់មកជួបលោក ដើម្បីប្រាប់ពីគោលបំណង និងគោរពស្រលាញ់ប្អូនស្រីរបស់ខ្លួនចំពោះរូបសាក់ខាងលើ។
មហាជនដែលជាអ្នកគាំទ្រតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងប្អូនស្រី ខេមរៈ ស្រីពៅ ក៏បានបង្ហាញក្ដីរំភើបចំពោះទឹកចិត្តមួយនេះ ដោយខ្លះបាននិយាយថា មិនថាបងប្រុសម្នាក់នោះសាក់រូបស្រីពៅទេ សូម្បីពួកគេក៏ពេញចិត្តនិងគាំទ្រ ខេមរៈស្រីពៅ រហូតមកដែរ ។ អ្នកខ្លះទៀតថា បុរស់ម្នាក់នោះមុខស្រដៀង ខេមរៈសិរីមន្ត ។រីឯអ្នកខ្លះទៀតពេលឃើញរូបសាក់និងបុរស់ម្នាក់នេះហើយ ក៏ធ្វើឲ្យនឹកឃើញដល់ ខេមរៈស្រីពៅ តែម្តង។
សូមបញ្ជាក់ថា ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតរបស់តារាចម្រៀង និងជាឧកញ៉ា ខេមរៈ សិរីមន្ត បានលាចាកលោកទៅហើយ តែយ៉ាងណាតារាចម្រៀងរូបនេះនៅតែនឹករលឹកប្អូនស្រីជាខ្លាំង និងតែងតែរៀបចំកម្មពិធីនានាដើម្បីឧទ្ធិសដល់វិញ្ញាណខ័ណ្ឌប្អូនស្រីរបស់ខ្លួនមិនដែលខានឡើយ៕