នាចុងឆ្នាំ ២០២២ នេះ ស្ថានីយទូរទស្សន៍ ភីអិនអិន បាននាំយកមកនូវកំពូលខ្សែភាពយន្តភាគចិនមួយរឿងយ៉ាងថ្មីសន្លាង ដែលជាប្រភេទសាច់រឿង សើបអង្កេត អមដោយទស្សនីយ៍ភាពថ្មីៗ ឈុតឆាកសម្តែងដ៏អស្ចារ្យ ជូនទស្សនិកជន ។ ហ្វេនៗ នឹងមិន មិនខកបំណងឡើយ ចំពោះសាច់រឿងបែបកំប្លុកកំប្លែង អាថ៌កំបាំង លាយឡំនឹងស្នេហារ៉ូមែនទិច ក្នុងខ្សែភាពយន្តភាគមួយរឿងនះ។
«អ្នកស៊ើបការណ៍ស្រី ធានសានឈី» ដែលមានដំណើរសាច់រឿង បង្ហាញពីតួអង្គក្មេងស្រីម្នាក់ មានការអត់ធ្មត់រងចាំបុរសដែលខ្លួនលង់ស្រលាញ់ និងតាំងចិត្តថានឹងរៀបការជាមួយនៅពេលពេញវ័យ។
ថ្ងៃមួយនាងក៏បានជួបបុរសម្នាក់ដែល ជាបុរសក្នុងក្តីស្រម៉ៃម្តងទៀត ដោយនាងបានប្រើគ្រប់មធ្យោបាយ ដើម្បីបាននៅក្បែរគេ ប៉ុន្តែបុរសម្នាក់នោះហាក់ដូចជាមិនចងចាំនាងទេ។ ទន្ទឹមនឹងនេះ ធានសានឈី ត្រូវបានមនុស្សគ្រប់រូបយល់ថា នាងគឺជាក្មេងស្រីចម្លែកដែលចូលចិត្តពិនិត្យសាកសព តាំងពីនៅជាកុមារភាព។
ហើយការងារពិនិត្យសាកសព ដើម្បីបំបែករឿងក្តីឃាកម្ម ត្រូវតែជាមនុស្សប្រុសតែប៉ុណ្ណោះដែលអាចធ្វើបាន ព្រោះនៅក្នុងរជ្ជកាលនោះ គេយល់ថាមនុស្សស្រីជាភេទទន់ខ្សោយ មិនអាចធ្វើការងារធំបានក្រៅពីធ្វើជាភរិយាដ៏ល្អចំពោះស្វាមី ប៉ុន្តែ ធានសានឈី បានធ្វើអោយមនុស្សគ្រប់រូបប្តូរផ្នត់គំនិត ដោយប្រើជំនាញ និងប្រាជ្ញារបស់នាងក្នុងការបំបែករឿងក្តីជាច្រើន។
ទាំងនេះ គ្រាន់តែជាការរៀបរាប់ត្រួសៗ ពីដំណើរសាច់រឿងសង្ខេបតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបង្ហាញឈុតឆាកពីមួយភាគទៅមួយភាគ ល្អមើល យ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូនទស្សនាជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងរឿង «អ្នកស៊ើបការស្រី ធានសានឈី »ចាប់ពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ និងចាក់ផ្សាយនូវរៀងរាល់ថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់តទៅ៕
សូមទស្សនា៖https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fwww.facebook.com%2FPNNDramaFanClub%2Fvideos%2F688052676036580%2F&show_text=false&width=560&t=0