“មិត្តចិត្តសត្រូវ” ភាពយន្តភាគថៃថ្មីត្រៀមនាំយកនូវឈុតពិសេសៗបែបមិត្តទ្រួសមិត្តនៅ PNN សប្ដាហ៍ក្រោយនេះ!

ជាខ្សែភាពយន្តថ្មី បែបមនោសញ្ចេតនារវាងមិត្តភក្តិ និងមិត្តភក្តិ ភាពផ្អែមល្ហែមបង្កប់ដោយភាពពិសពុល «មិត្តចិត្តសត្រូវ» ត្រូវបាននាំយកមកជាពិសេសសម្រាប់ជាចំណងដៃចុងឆ្នាំ ២០២២ ជូនដល់មិត្តអ្នកគាំទ្រស្ថានីយទូរទស្សន៍ ភីអិនអិន នូវខ្សែភាពយន្តភាគទាំងក្នុង និងក្រៅប្រទេស។

«មិត្តចិត្តសត្រូវ» មិនត្រឹមតែជាខ្សែភាពយន្តថ្មីបែបមនោសញ្ចេតនារវាងមិត្តនឹងមិត្តនោះទេ ក្នុងនោះក៏បានបង្កប់ជាមួយសារដាស់តឿនដល់អ្នកទស្សនា កុំអោយលង់ជឿនូវពាក្យសម្តីផ្អែមល្ហែម ដែលបង្កប់ដោយភាពមិនស្មោះត្រង់ ជាជាងភាពត្រឹមត្រូវ។

ប៊ីម គឺជានារីម្នាក់ដែលឆ្លាត ប៉ុន្តែជាមនុស្សដែលឆាប់ជឿនូវអ្វីងាយៗ ដោយមិនបានពិចារណាអោយគ្រប់ជ្រុងជ្រោយ។ ចំណែកឯ វ៉ាន ដើរតួជាមនុស្សស្រីម្នាក់មានទឹកចិត្តល្អ ប្រៀបដូចជាទេពអប្សរ ដោយបង្កប់នូវភាពច្រណែន ឫស្យា ដើរតួកំសត់អោយគ្រប់គ្នាអាណិតស្រលាញ់។

និក ជាមនុស្សប្រុសមាត់ដាច សម្តីអាក្រក់ ប៉ុន្តែចិត្តល្អ និងឆ្លាតគ្រប់យ៉ាងទាំងលើការងារ និងមើលមនុស្សដែលល្អពិត ឬសម្តែង។ តួអង្គចុងក្រោយ និក គឺជាសិស្សច្បងនៅក្នុងការងារ ដែលតែងតែងចាំជួយសម្របសម្រួលពេល និក ប៊ីម និងវ៉ាន មានបញ្ហានឹងគ្នា ជាមនុស្សគួរអោយគោរព តែចុងក្រោយក៏ត្រូវក្លាយទៅជាកូនអុករបស់ វ៉ាន ដើម្បីធ្វើបាប ប៊ីម។

យ៉ាងណាក្តី នេះគ្រាន់តែជាការរៀបរាប់ពីសាច់រឿងខ្លះៗតែប៉ុណ្ណោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូនទស្សនាជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងរឿង «មិត្តចិត្តសត្រូវ» ចាប់ពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២២ ពីថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ០៩ យប់តទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap