ខ្សែភាពយន្តគាគថៃថ្មីមួយទៀតគឺរឿង”គ្រូម៉ែស្នេហ៍ខ្ញុំ” ដែលជាសាច់រឿងមួយដ៏ជក់ចិត្តនឹងត្រៀមលេចវត្តមានលើកញ្ចក់ទូរទស្សន៍ PNN នាដើមសប្ដាហ៍ក្រោយនេះ។
តើទស្សនិកជនធ្លាប់ជឿលើរឿងអបិយជំនឿដែរទេ? ជាជំនឿតៗមកថា ក្រៅពីមនុស្សក៏មានវិញ្ញាណមនុស្សដែលស្លាប់ទៅហើយវិលវល់នៅឋានមនុស្សដែរ ដោយឡែកភាពយន្តភាគថៃថ្មីរឿង«គ្រូម៉ែស្នេហ៍ខ្ញុំ» បានឆ្លុះបញ្ចាំងពីស្នេហា គួបផ្សំជាមួយការបង្រាបជនពាលដែលនៅក្រៅសំណាញ់ច្បាប់ ដោយប្រើវិធីទាក់ទងជាមួយវិញ្ញាណ។
ជាភាពយន្តថ្មី ដែលមានគ្រប់រសជាតិមានទាំងស្នេហារបស់ សនក្លិន និងលោកអធិការសង្ហា បានចាប់ផ្តើមពីការរួមគ្នាប្រតិបត្តិការកំចាត់ជនពាល ស្វែងរកអាថ៌កំបាំង ភាពកំប្លុកកំប្លែង ការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រគួបផ្សំជាមួយអបិយជំនឿ ធានាថាអ្នកគាំទ្រនឹងមិនខកបំណងចំពោះភាពយន្តថ្មីរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន។
សនក្លិន ជាក្មេងស្រីដែលមានញាណទី ៦ អាចដឹងពីរឿងអនាគត ឬអតីតកាលនៅពេលដែលបានប៉ះផ្នែកណាមួយនៃរាងកាយរបស់អ្នកដែលចង់អោយនាងទាយ។ ការជួយអ្នកស្រុកដោះស្រាយបញ្ហា ដោយប្រើញាណរបស់ខ្លួនធ្វើអោយនាងបានក្លាយជាមនុស្សជាទីស្រលាញ់របស់អ្នកភូមិ ប៉ុន្តែក្លាយជាសត្រូវរបស់អ្នកខាតប្រយោជន៍ ទើបធ្វើអោយ សនក្លិន ជាពាក់ព័ន្ធជាមួយលោកអធិការ សារ៉ាន់ ដើម្បីកំចាត់អ្នកធ្វើការខុសច្បាប់ទាំងនោះ។ សារ៉ាន់ ជាប៉ូលីសស្មោះត្រង់ ធ្វើការយ៉ាងដោយមានភាពអត់ធ្មត់ ធ្វើយ៉ាងណាអោយប្រទេសមានសន្តិភាព ប៉ុន្តែក៏មិនសូវជឿលើអបិយជំនឿរហូតបានជួបជាមួយ សនក្លិន ទើបប្តូរឧត្តមគតិមកសហការគ្នាជាមួយនាង។
យ៉ាងណាក្តី នេះគ្រាន់តែជាការរៀបរាប់ពីសាច់រឿងខ្លះៗតែប៉ុណ្ណោះ ចង់ដឹងថាភាពយន្តថ្មីនេះ ល្អមើលយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូនទស្សនាជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក្នុងរឿង «គ្រូម៉ែស្នេហ៍ខ្ញុំ» ចាប់ពីថ្ងៃ ចន្ទ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២ ពីថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ០៦ យប់តទៅ៕