ចប់បោះឆ្នោតភ្លាមជំនួយការសម្ដេចតេជោលោកជំទាវ អោម រចនី ដឹកនាំក្រុមការងារបក្សចុះចែកអំណោយដល់ជនក្រីក្រភ្លែត!

គ្រាន់តែបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចប់ភ្លាម នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត អោម រចនី ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល បានដឹកនាំក្រុមការងារយុវជន ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ចុះជួបសួរសុខទុក្ខ និងនាំយករទេះរុញ ថវិកា និងសំភារៈអម មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោកយាយ តុន ឡឹង អាយុ៨២ឆ្នាំ រស់នៅភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ការចុះផ្ទាល់ដល់មូលដ្ឋានប្រជាពលរដ្ឋក្រីក្រីនេះធ្វើឡើងតបតាមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងឯកឧត្តម ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន , ប្រធានក្រុមការងារយុវជនគណបក្ស ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្កណ្តាល ។

លោកជំទាវវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនបោះបង់ឬរត់ចោលប្រជាពលរដ្ឋនោះទេ ហើយសម្ដេចទាំងទ្វេតែងយកចិត្តទុកដាក់ និងដាស់តឿនជានិច្ចចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់សម្រាប់តម្រូវការជាក់ស្ដែងនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដើម្បីផ្សារភ្ជាប់រវាងមន្ត្រី និងប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap