ដើម្បីធានា និងការបូរណភាពទឹកដីសម្ដេច ទៀ បាញ់ ថាកម្ពុជានឹងអភិវឌ្ឍន៍សមត្ថភាពយោធាឱ្យទំនើបជាងមុខ!

ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចពិច័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជានឹងអភិវឌ្ឍន៍យោធារបស់ខ្លួនឱ្យទំនើបជាងមុនដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ តាមរយៈការទិញសម្ភារ់យោធាពីបរទេស។

ទោះជាបែបនេះក្ដីសម្ដេចបានគូសបញ្ជាក់ថា នេះគឺគ្មានចេតនាគំរាមគហែងដល់ប្រទេសដទៃឡើយ។ សម្ដេចមានប្រសាសន៍បន្តថា ការពង្រឹង និងលើកកម្រិតសមត្ថភាពយោធានេះ តាមរយៈការទទួលជំនួយសម្ភារ និងបច្ចេកទេសយោធាពីបណ្ដាប្រទេស និងដៃគូសហការនានា។ ជាពិសេសការទិញអាវុធទំនើប មកហ្វឹកហាត់ និងប្រើប្រាស់ ដើម្បីឱ្យកងកម្លាំងយោធា អាចមានសមត្ថភាពខ្ពស់ ក្នុងការបំពេញភារកិច្ច ដូចជា ករណីបង្ក្រាបអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លង និងប្រតិបត្តិការរក្សាសន្តិភាពក្នុងតំបន់ និងសកលលោកជាដើម។

នៅចំពោះមុខមន្ត្រី និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅក្នុងពិធីបើកការដ្ឋាននេះ សម្ដេចបានសង្កត់ធ្ងន់ថាថា៖«កម្ពុជា បានទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត ដូចជា សម្ភារសឹកធុនធ្ងន់ និងទំនើប ហើយបច្ចុប្បន្នកំពុងធ្វើការហ្វឹកហ្វឺនជំនាញ បញ្ហាបច្ចេកទេស និងប្រើប្រាស់នៅពេលអនាគត”។
បន្ថែមពីនេះសម្ដេចថា កម្ពុជានឹងបន្តជំនួយឥតសំណងពីប្រទេសជាមិត្ត និងទិញសម្ភារសឹកធុនធ្ងន់ និងទំនើបៗ នៃប្រទេសនានា សម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ស្របតាមមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ រដ្ឋមន្រ្តីការពារជាតិ ក៏បានប្រកាសជំហរទៀតថា កម្ពុជា គ្មានគោលនយោបាយជ្រើសរើសប្រទេសណាមួយ ដើម្បីប្រឆាំងនឹងប្រទេសណាឡើយ។ កម្ពុជាប្រកាន់គោលជំហរសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់ ហើយមិនឈ្លានពាន និងជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងប្រទេសណាមួយ ដោយផ្ទាល់ ឬប្រយោលឡើយ។ ជាពិសេសរក្សាជំហរចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពប្រយោជន៍ប្រទេសដទៃទៅវិញទៅមក៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap