ពិតជាមិនធម្មតា ៧សប្តាហ៍នៅ ថៃ យ៉ែម ស្រីពេជ្រ ទទួលបានតម្លៃខ្លួនរាប់ម៉ឺនដុល្លារពីការថតរឿងស្នាតធំមួយ!

យ៉ែម ស្រីពេជ្រ ជាតារាស្រីមួយរូបដែលមានសំណាងត្រូវបានផលិតករ ថៃ ជ្រើសរើសសម្តែងនៅក្នុងរឿងភាគ ថៃ បុរាណ ដោយទទួលបានតម្លៃខ្លួនខ្ពស់ហួសពីការរំពឹងទុកដោយត្រឹមតែ ៧សប្តាហ៍នៅទីនោះ ។
យ៉ែម ស្រីពេជ្រ សារព័ត៌មាន ក្បោះក្បាយ ថានាងទទួលបានបានតម្លៃខ្លួនដ៏ខ្ពស់មួយក្នុងការថតរឿងនៅប្រទេស ថៃ ហើយបើមិនបានតម្លៃខ្លួនខ្ពស់បែបនេះទេ នាងក៏មិនទទួលថតដែរ ។ តម្លៃខ្លួនដែលតារាស្រីកំពុងលេចធ្លោនេះ ទទួលបានក្នុងការថតភាពយន្តថ្មីនេះគឺខ្ទង់ម៉ឺនដុល្លារក្រាស់ ។

ដោយសារបានតម្លៃខ្លួនខ្ពស់បែបនេះហើយ ទើប យ៉ែម ស្រីពេជ្រ សុខចិត្តផ្អាកមិនទទួលការងារក្នុងស្រុក។ បើតាមគម្រោងនាងត្រូវស្នាក់នៅប្រទេស ថៃ ចំនួន ៧ សប្តាហ៍ ដើម្បីថតបញ្ចប់រឿង ប្រសិនបើមិនមានការងារសំខាន់ទេ នាងនឹងមិនចុះមកស្រុក ខ្មែរ ទេ ដើម្បីប្រមូលអារម្មណ៍ថតរឿងឱ្យគេ ។
ទំរាំតែតារាស្រី យ៉ែម ស្រីពេជ្រ អាចទៅថតរឿងឱ្យផលិតករ ថៃ បាននាងត្រូវឆ្លងកាត់ការជ្រើសរើស យ៉ាងតឹងតែងបំផុត ទាំងទម្រង់មុខ ទេពកោសល្យសម្តែង ភាសា និងចរិត នាងត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ពីអ្នកជំនាញនៅប្រទេស ថៃ លទ្ធផល យ៉ែម ស្រីពេជ្រ ជាតារាស្រីម្នាក់មានសំណាងក្នុង ចំណោមតារាស្រី ខ្មែរ ផ្សេងទៀត ដែលត្រូវបានជ្រើសរើស ។
យ៉ែម ស្រីពេជ្រ ពិតជារំភើបចិត្តខ្លាំងណាស់នៅពេលមានឱកាសបានចូលរួមសម្តែងជាមួយតារា ថៃ ល្បីៗ ដូច្នេះហើយ នេះជាឱកាសល្អបំផុតដែលបង្ហាញឱ្យបរទេសឃើញថា សិល្បករខ្មែរ ក៏មិនអន់ដែរ ។ យ៉ែម ស្រីពេជ្រ ថែមទាំងបានសំណូមពរឱ្យបងប្អូន ខ្មែរ ចូលរួមគាំទ្រស្នាដៃថ្មីរបស់ខ្លួនផងនៅពេល ដាក់បញ្ចាំង ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap