អែត វីន៖ រឿង”ពេលម៉ែចាស់ទៅ” នឹងធ្វើឱ្យទីផ្សារសិល្បៈត្រឡប់មកវិញ ក្រោយជួបគ្រោះធំៗក្នុងជីវិតស្ទើរតែបាត់ស្រមោលពីសិល្បៈ

តារាសម្ដែងសាច់ដុំកង់ៗលោ អែត វីន ផ្ដើមវិលមកកាន់វិថីសិល្បៈជាថ្មីឡើងវិញហើយ ក្រោយជួបគ្រោះធំៗ ផ្ទូនៗក្នុងជីវិតរហូតជាប់ពន្ធធនាគារជាកាលពីពេលថ្មីៗកន្លងទៅព្រោះតែបង្កអំពើហិង្សាលើអតីតគូស្នេហ៍។ ភាពយន្តរឿង”ពេលម៉ែចាស់ទៅ” គឺភាពយន្តដំបូងរបស់តារាសម្ដែងរូបនេះពេលវិលមកកាន់វិថីសិល្បៈជាថ្មី ហើយរឿងនេះនឹងចាប់ផ្ដើមចាក់បញ្ចាំងលើទីផ្សារពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២នេះតទៅ។


ជាមួយស្នាដៃថ្មីក្រោយបោះជំហានចូលសិល្បៈឡើងវិញ អតីតតារាសម្ដែងល្បីឈ្មោះរូបនេះ បានបញ្ជាក់ថា នឹងអាចសាង់ប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ព្រោះតែស្នាដៃនេះក្រោមការដឹកនាំរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលជាផលិតករ បានសម្រិតសម្រាំងជាខ្លាំង ទស្សនិកជនមិនអាចរំលងបាន។
លោកបានបញ្ជាក់ថា៖”ខ្ញុំដឹងពីសមត្ថភាពរបស់ខ្ញុំ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ។ ចាប់ពីរឿង ពេលម៉ែចាស់ទៅនេះហើយ ច្បាស់ណាស់ទីផ្សារសិល្បៈរបស់ខ្ញុំនឹងត្រឡប់មកជាថ្មីឡើងវិញ”។
លោក អែត វីន បានបន្តថាក្រៅតែពីរឿង ពេលម៉ែចាស់ទៅ លោកត្រៀមនឹងបង្ហាញស្នាដៃថ្មីៗជាច្រើនទៀតក្នុងឆ្នាំ២០២២នេះដូចជារឿងប្រវត្តិសាស្ត្រខ្នាតធំ និងការចេញទៅប្រកួតកម្មវិធីបុរសឯងនៅក្រៅប្រទេសជាដើម។


តាមរយៈគម្រោងធំៗទាំងនេះលោកមានជំនឿថាមិនយូរមិនឆាប់ទេ កេរ្តិ៍ឈ្មោះរបស់លោកនឹងវិលមកជាថ្មីឡើងវិញ។ ក្នុងនោះលោកក៏សូមអរគុណដល់ទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួនតែងតែផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តនាពេលកន្លងទៅទោះលោកជួបបញ្ហាផ្ទួនៗបែបណាក៏ដោយ។
សូមបញ្ជាក់ថាភាពនយ្តរឿង”ពេលម៉ែចាស់ទៅ” ដែលជាភាពយន្តដំបូងក្រោយពេលតារាសម្ដែងរូបនេះវិលមកកាន់សិល្បៈឡើងវិញនឹងចាប់ចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap