ច្រើនឆ្នាំក្នុងសិល្បៈកញ្ញា លីវ ជីលី មិនធ្លាប់បានធ្វើពិធីខួបកំណើតរបស់ខ្លួនដែលមានលក្ខណៈធំដុំ នោះទេ ទើបតែឆ្នាំនេះនាងសុំលេងខ្លួនអស់ដៃក្នុងថ្ងៃពិសេសខ្លួនដើម្បីកុំឱ្យចាញ់មិត្តភក្តិ ។
ខួបកំណើតរបស់អតីត Miss Grand Cambodia 2020 លីវ ជីលី បានរៀបចំឡើងធំដុំនៅក្នុងភោជនីយដ្ឋានមួយ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ លីវ ជីលី ពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានរៀបចំកម្មវិធីជួបជុំនេះឡើង ។
លីវ ជីលី បានប្រាប់ថា សុំលេងខ្លួនមួយថ្ងៃហើយ ពីព្រោះតាំងពីដើមមកនាងមិនធ្លាប់បានរៀបចំពិធីបែបនេះមកពីមុនទេ ។
បើតាមប្រភពពត៌មានពីអ្នកស្និទ្ធជាមួយកញ្ញា លីវ ជីលី បានបង្ហើបប្រាប់ថា ខួបកំណើតរបស់ លីវ ជីលី ឆ្នាំនេះទទួលបានការជួយពីគូស្នេហ៍អាថ៌កំបាំងរបស់នាង ។
ទោះជាយ៉ាងនេះក្តី លីវ ជីលី នៅតែអះអាងថា ខ្លួនមិនទាន់មានគូស្នេហ៍នៅឡើយទេ កម្មវិធីនេះក៏ជាការរៀបចំរបស់នាង មិនមានអ្នកជួយពីក្រោយដែរ ។
ពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា លីវ ជីលី កាន់តែស្រស់ស្អាតឡើងៗ នាងបានខំប្រឹងសម្រកទម្ងន់ឱ្យកាន់តែមានរាងស្លីមស្អាត។
ប៉ុន្តែអ្វីដែលធ្វើឱ្យនាងមិនសប្បាយចិត្តនោះគឺ នៅពេលដែលទទួលបានរាងស្លីមហើយ ដើមទ្រូងនាងប្រែទៅជាតូច ធ្វើឱ្យនាងមិនមានការជឿជាក់លើខ្លួន រហូតមិនហ៊ានស្លៀកពាក់ វាលដូចមុន ៕